khmer eng
  • ឯកឧត្តម លី សារី ចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៥ នៅក្រុងកំពត ខេត្តកំពត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី១២ នៃវិទ្យាល័យចំនួន៥ (មកពីក្រុងកំពត ស្រុកទឹកឈូ និងក្រុងបូកគោ) ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលសន្និសីទបូកគោ ក្រុងកំពត ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្រ្តមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០នៃរដ្ឋសភា។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ឯកឧត្តម លោកជំទាវ ក្នុងជួររាជរដ្ឋាភិបាល ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន១,០៤៥នាក់។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត